logo

90-days Challenge Energy Day and Career Fair

កម្មវិធីប្រកួតប្រជែង ៩០ថ្ងៃ នៃទិវាថាមពល និងពិព័រណ៍ការងារ 90-Day Challenge and Career Fair នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានធ្វើឡើងនៅថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២។ កម្មវិធីការប្រកួតប្រជែង ៩០ថ្ងៃ និងពិព័រណ៍ការងារ បានរៀបចំឡើងជាមួយនឹងសកម្មភាពដូចជា សិក្ខាសាលា ពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រសិទ្ធភាពថាមពលក្នុងរយៈពេល ៩០ថ្ងៃ ពិព័រណ៍ជំនាញ ពិព័រណ៍ការងារ និងការចូលរួមពីតារាចំរៀង និងក្រុមនិស្សិតស្ម័គ្រចិត្តនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្នុងកម្មវិធីនេះ មាននិស្សិតចូលរួមជាច្រើន និងពួកគេមានចំណាប់អារម្មណ៍អំពីគម្រោង Greencap ផងដែរ ដែលព័ត៌មានគម្រោងត្រូវបានដាក់បង្ហាញនៅក្នុងស្តង់ពិព័រណ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង៕

Many students are interested and crowded at our Research Center booth of “90-days Challenge Energy Day and Career Fair” organised by Greencap Erasmus+ Project and CEE Comp on 2 September 2022. Thanks all students for the interest in our project.