logo

កម្មវិធីប្រកួតជជែកដេញដោលលើការអភិវឌ្ឍបៃតង (វគ្គផ្តាច់ព្រ័ត្រ)

(English below)

បាត់ដំបង៖ ស្ថិតក្រោមក្របខណ្ឌនៃគម្រោងកសាងសមត្ថភាព Erasmus+ programme of the European Union – GREENCAP សាកលវិទ្យាល័យជាតិបាត់ដំបងបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនូវកម្មវិធីប្រកួតជជែកដេញដោលលើការអភិវឌ្ឍបៃតង (វគ្គផ្តាច់ព្រ័ត្រ) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង នារសៀលថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ។ កម្មវិធីនេះអនុញ្ញាតអោយនិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់មកពីសាកលវិទ្យាល័យចំនួន៤នៅកម្ពុជារួមមាន៖ សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចូលរួម ដើម្បីលើកទឹកចិត្តឱ្យមានការជជែកពិភាក្សា (ជាភាសាខ្មែរ) ទៅលើបញ្ហាបរិស្ថាននាពេលបច្ចុប្បន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជាក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ដែលសង្គមត្រូវបានជំរុញដោយបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត(AI)។
ឆ្លងកាត់ការប្រកួតជម្រុះ និងក្រោមការវាយតម្លៃយ៉ាងសុក្រិតរបស់គណៈកម្មការវាយតម្លៃ យើងបានរកឃើញចំណាត់ថ្នាក់ដូចខាងក្រោម៖
=>ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
– ចំណាត់ថ្នាក់លេខ១៖ ក្រុមបៃតងប្រពៃ (RULE)
– ចំណាត់ថ្នាក់លេខ២៖ ក្រុម Green Peace (NUBB)
=>ថ្នាក់បរិញ្ញាបត្រ
– ចំណាត់ថ្នាក់លេខ១៖ ក្រុម Carpe Diem (RULE)
– ចំណាត់ថ្នាក់លេខ២៖ ក្រុម Green D (NUM)

Green Debate Competition (Final Round)


Battambang: Under the Framework of Erasmus+ programme of the European Union for Capacity building GREENCAP Project, the National University of Battambang (NUBB) hosted a Green Debate Competition (final round), presided over by His Excellency SOK Khorn, Rector of NUBB on the afternoon of January 22nd, 2022. Green Debate Competition is organized to encourage undergraduates and graduates students from various Cambodian Universities such as the National University of Battambang, the National University of Management, the Royal University of Law and Economics, and the Institute of Technology of Cambodia to debate and discussion on current environmental issues and sustainable economic development in the IR 4.0, where society is driven by technology and artificial intelligent (AI).
Under the thorough and transparent evaluation of the committee, we finally got the following result:
=>Masters’ Degree Students
– First Place: Team Baytong Propei (RULE)
– Second Place: Green Peace (NUBB)
=>Bachelor’s Degree Students
– First Place: Carpe Diem (RULE)
– Second Place: Green D (NUM)

https://www.facebook.com/greencap.erasmusplus/videos/917302022304916