វគ្គជម្រុះលើកទី ១ នៃកម្មវិធីប្រកួតប្រជែងជជែកដេញដោលបៃតងខិតជិតមកដល់ / First Round of Green Debate Competition is approaching
កម្មវិធីប្រកួតប្រជែងជជែកដេញដោលបៃតង (Green Debate Competition) គឺជាកម្មវិធីដែលត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តឱ្យមានការជជែកពិភាក្សាទៅលើបញ្ហាបរិស្ថាននាពេលបច្ចុប្បន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងចំណោមនិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃបណ្តាសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ដែលសង្គមត្រូវបានជំរុញដោយបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។ ការប្រកួតប្រជែងនឹងធ្វើការជម្រុះ ៣ ជុំ៖ ការជម្រុះវគ្គទី១ ការជម្រុះវគ្គទី២ និងការជម្រុះផ្ដាច់ព្រ័ត្រ។ គួរបញ្ជាក់ផងដែរ កម្មវិធីប្រកួតប្រជែងនេះធ្វើឡើងនៅក្រោមគម្រោង GREENCAP ដែលមានដៃគូជាមួយសាកលវិទ្យាល័យអឺរ៉ុប។